រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំកោះស្ដេច និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៤៨ ឆ្នាំទី៤ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២៦
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤.ពិនិត្យ និងអនុម័តនិម្មិតសញ្ញារដ្ឋបាលឃុំកោះស្ដេច
៥. បញ្ហាប្រឈមនិងដំណោះស្រាយ
៦. សេចក្ដីផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីកសិកម្មឃុំ មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
July 2, 2026





