កោះកុង រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ខេត្តកោះកុង ក្រោមអធិបតីភាពលោក គិត សុផា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្ត ។







