/ / /

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានជួបប្រជុំសំណេះសំណាល និងផ្ដល់ដំបូន្មានដល់ប្អូនៗនិស្សិត​កម្មសិក្សាដែលមកធ្វើកម្មសិក្សាអនុវត្តគ្លីនិកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំ និងគ្រូកម្មសិក្សាគ្លីនិកមួយចំនួន បានជួបប្រជុំសំណេះសំណាល និងផ្ដល់ដំបូន្មានដល់ប្អូនៗនិស្សិត​កម្មសិក្សាដែលមកធ្វើកម្មសិក្សាអនុវត្តគ្លីនិកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងនោះលោកប្រធានមន្ទីរពេទ្យបានផ្ដល់អនុសាស្រ្ត និងដំបូន្មានសំខាន់ៗមួយចំនួនដូចជា៖
១.​មនុស្សត្រូវ​មានសសរស្តម្ភ​ ៣​ នៅក្នុងខ្លួន​ (ស. ៣​៖​ សីលធម៌​ សមត្ថភាព​ និងសុខភាព)
២.​ត្រូវ​ចាត់ទុកខ្លួនឯង ជាមនុស្សទឹកកន្លះកែវ​។
៣.​ត្រូវមានភាពស្មោះត្រង់​ ចំពោះ​ខ្លួន​ឯង​ អ្នកជុំវិញ​ខ្លួន​ និងសង្គមជាតិ​ ។
៤.​មានតែចំណេះវិជ្ជា​ និងការអប់រំទេ​ ទេីបអាចអភិវឌ្ឍខ្លួនឯង​ និងសង្គមជាតិ​ឱ្យរីកចម្រេីនបាន​។
៥.​ ការអប់រំ​ គឺជាជាកូនសោរបេីកទ្វារឱ្យយេីងស្គាល់ពិភពលោក​។
៦.គោលបំណងនៃការអប់រំ​ មិនមែនមានតែចំណេះដឹងទេ​ ប៉ុន្តែ​អាស្រ័យលេីសកម្មភាពនៃការអនុវត្តជាក់ស្តែង​ (not knowledge but actions)។
៧.​ត្រូវមានចំណេះដឹង​ពិតប្រាកដ​ ទាំងជំនាញរឹង​ (Hard skills) និងជំនាញទន់​ (Soft skills)។
៨.ក្នុងនាមជាគ្រូពេទ្យ​ យេីងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគុណតម្លៃ​ ៖​ ក្រមសីលធម៌វិជ្ជាជីវៈ​ (Professionalism) ក្តីអាណិតស្រលាញ់ (Compassion) ការគោរព​ឱ្យតម្លៃអ្នកជំងឺ​ (Respect) និងសុចរិតភាព​ (Integrity) ។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    02/07/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំងគណៈអុីម៉ាំ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៤៧

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    លោក ជួន សំអាត អភិបាលរងស្រុកគិរីសាគរនិងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុកគិរីសាគរតំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុកនឹងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក លោកស្រៀង សេងហុក លោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុកបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រពន្ធZoom

  • ហេង គីមឆន/
    02/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆមាស ក្រុមការងារពិសេសអន្តរខេត្ត សម្រាប់អន្តាគមន៍ឆ្លើយតបនឹងជំងឺគ្រុនចាញ់

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    02/07/2026

    ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសហគមន៍នេសាទកណ្តោល