កោះកុង ថ្ងៃពុធ-សុក្រ ១០-១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចំនួន ០២រូប ចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការ និងរបាយការណ៍ដល់មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ទាំង២៥ ក្រោមអធិបតីភាព ឯកឧត្ដម ទៀវ សុគន្ធ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅមន្ទីរ ស.អ.យ.ខេត្តមណ្ឌលគិរី ។
















