/ / /

លោកស្រី អែម សុធារ៉ា​ ប្រធានមន្ទីរ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី Gender Action Clinic Workshop

លោកស្រី អែម សុធារ៉ា​ ប្រធានមន្ទីរ បានដឹកនាំមន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប ចូលរួមសិក្ខាសាលាស្ដីពី Gender Action Clinic Workshop ក្រោមអធិបតីភាពលោកបណ្ឌិត ខូវ គួង អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល និងជាប្រធានគម្រោង SCMF សម្របសម្រួលដោយលោកស្រី ជា ច័ន្ទឌី មន្រ្ដីជាន់ខ្ពស់ទទួលបន្ទុកយេនឌ័រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាននិវេសដ្ឋានប្រចាំកម្ពុជា ដែលមានការចូលរួមពីក្រសួងបរិស្ថាន អគ្គនាយដ្ឋានជលផល ក្រុមការងារគ្រប់គ្រងគម្រោង (PMU) ក្រុមការងារអនុវត្ដគម្រោងខេត្ដតំបន់ឆ្នេរ ទីប្រឹក្សាបច្ចេកទេស ( CS-02, CS-03) មានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ១២នាក់ នៅសាលប្រជុំអគ្គនាយដ្ឋានជលផល។

ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    24/06/2026

    ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារផ្សព្វផ្សាយ និងស្ថិតិកសិកម្មដល់មន្រ្តីកសិកម្មឃុំប្រចាំខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/06/2026

    លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអនុញ្ញាតឲ្យក្រុមការងារ ROYAL GROUP SECURITYIES ដែលមានបំណងមកជួយសម្របសម្រួលដល់ ERM (Environment Resource Management ) ដែលជាក្រុមហ៊ុន សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានសង្គម ចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលទិន្នន័យមូលដ្ឋានផ្នែកបរិស្ថាន និងស្វែងយល់បន្ថែមអំពីស្ថានភាពប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/06/2026

    រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៤ ឆ្នាំ២០២៦ នៅវត្តចន្ទមុនីរាម ហៅវត្តអណ្ដូងទឹក ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ពេជ្រ សិលាអភិបាលស្តីទី

  • ហេង គីមឆន/
    24/06/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/06/2026

    រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៤ ឆ្នាំ២០២៦ នៅវត្តពោធិរង្សី ហៅវត្តកណ្ដោល ក្រោមអធិបតីភាព លោក មាស សុជា អនុប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ពេជ្រ សិលាអភិបាលស្តីទី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/06/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។