រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៤ ឆ្នាំ២០២៦ នៅវត្តចន្ទមុនីរាម ហៅវត្តអណ្ដូងទឹក ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ពេជ្រ សិលាអភិបាលស្តីទី និងមានការអញ្ជើញចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោក នាយក នាយករង កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងមានការអញ្ជើញចូលរួមពី មេភូមិ អនុភូមិ សមាជិកភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្រ្តីកសិកម្ម មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងប្រជាពលរដ្ឋប្រកបដោយក្តីរីករាយ។
អង្គវេទិកា និងពិគ្រោះយោបល់នេះ ផ្តោតទៅលើប្រធានបទសំខាន់ៗបីគឺ
១. ការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
២. ការផ្សព្វផ្សាយសេវា និងអនាម័យបរិស្ថាន
៣.គោលនយោបាយភូមិឃុំមានសុវត្តិភាព
ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង២:០០នាទីរសៀល













