លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាក្រុង និងលោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាព ជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ពិធីនេះ មានគោលបំណង ដើម្បីបង្កើតកម្រងការងាររួមក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់បរិយាកាសអំណោយផលប្រកបដោយបរិយាបន្ន ដើម្បីអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះបណ្តាល នឹងអភិវឌ្ឍភាពជាអ្នកដឹកនាំ ជំរុញឱ្យក្មេងស្រីក្លាយជាទុនមនុស្សដ៏មានតម្លៃ និងពង្រឹងភាពជាពលរដ្ឋឆ្នើមនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom Meeting) នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕








