លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោកស្រី ពៅ សុផាន់នី អនុប្រធានទទួលបន្ទុការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ឡុង វិទូរ អនុប្រធានការិយាល័យ ដើម្បីទៅចូលរួមក្នុង «វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការអភិវឌ្ឍនសមត្ថភាពឌីជីថលសម្រាប់កិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងទិន្ន័យមន្រ្តី”» ក្រោមអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះ កំពុងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ មិថុនា ២០២៦។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពឆ្នាំ២០២៦ និងតម្រូវការជាក់ស្ដែងរបស់មន្រ្តីមូលដ្ឋាន។ កម្មវិធីនេះមានការចែករំលែកបទពិសោធន៍ ពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង ចំនួន ៤រូប ដោយផ្ដោតលើចំណុចសំខាន់ៗរួមមាន៖
តាមរយៈវគ្គបណ្ដុះបណ្ដាលដែលរួមបញ្ចូលទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់នេះ ក្រសួងមុខងារសាធារណៈរំពឹងថា មន្រ្តីរាជធានី-ខេត្ត នឹងទទួលបានចំណេះដឹង និងជំនាញបច្ចេកវិទ្យាកាន់តែច្បាស់លាស់ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងរដ្ឋបាលសាធារណៈកម្ពុជា ឱ្យក្លាយជារដ្ឋបាលប្រកដោយភាពឆ្លាតវៃ ទំនើប និងឌីជីថល។
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦









