លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានអមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យ តាមដានវឌ្ឍនភាព និងពិភាក្សាអំពីបញ្ហាប្រឈមនានា នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង មានការចូលរួមពីអាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍នេសាទ មានអ្នកចូលរួមចំនួន ១០នាក់ នៅសាលាឃុំព្រែកខ្សាច់។
ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង








