លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលទិន្នន័យកោះ ថ្មដុះ ថ្មប៉ប្រះទឹក ឆ្នេរតាមកោះ និងសក្តានុពលពាក់ព័ន្ធកោះនានា ក្នុងភូមិសាស្រ្ត ខេត្តកោះកុង ក្នុងឆ្នាំ២០២៦។ យោងតាមកិច្ចប្រជុំ និងឯកសាររបាយការណ៍ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តកោះកុង និងក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឃើញថា លម្ហសមុទ្រខេត្តកោះកុង មានកោះចំនួន២៥ ថ្មដុះ១ និងថ្មប៉ប្រះទឹក១ និងកោះតាមដៃព្រៃក មានចំនួន២៧ និងថ្មដុះ ចំនួន០១ ដែលត្រូវបានរកឃើញក្នុងដែនសមុទ្រខេត្តកោះកុង។
ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦













