លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យស្របតាមច្បាប់ស្តីពីជលផល ក្រោមអធិបតីភាពលោកស្រី តាំង សុភ័ក្ត្រធីតា អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ មានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រី ១០នាក់ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង






