រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចុះតាមដានកសិករដែលបានចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំត្រសក់ទ្រើង

ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ៖ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានចុះតាមដានកសិករដែលបានចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំត្រសក់ទ្រើង នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជាលទ្ធផលក្រុមការងារបានសម្ភាស៍ និងវាយតម្លៃបានចំនួន១៥គ្រួសារ ដោយពួកបានពេញចិត្តក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានកំពុងយកបច្ចេកទេសមួយចំនួនទៅអនុវត្តការដាំដុះរបស់ខ្លួន។ ជាពិសេសគាត់បានបញ្ជាក់ថានៅរដូវអស់ទឹកភ្លៀងគាត់នឹងដាំដុះនូវតាមដែលគាត់បានចូលរៀនជាមួយបច្ចេកទេសនេះ។

អត្ថបទទាក់ទង