លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោកអនុប្រធានមន្ទីរ នាយ នាយរងខណ្ឌទាំង២ ព្រមទាំងប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យក្រោមឱវាទមន្ទីរ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរបៀបវារៈដូចខាងក្រោម ៖
១.ប្រជុំពិនិត្យការកំណត់និងការពិព័ណ៌នាមុខតំណែងវិជ្ជាជីវៈវិស័យកសិកម្ម
២.ប្រជុំអំពីការរៀបចំនឹងដំណើរការ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធ រស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣. បញ្ហាផ្សេងៗ ។
ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង










