ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកទី២៥ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។
ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖
(១).ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៤
(២).របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៥ របស់ គ.ជ.អ.ប.
(៣).របាយការណ៍ស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃកម្មវិធីជាតិ ដំណាក់កាល ទី២ (២០២១-២០៣០)
(៤).ពិនិត្យ និងអនុម័តលើផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិ
(៥).ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ របស់ គ.ជ.អ.ប. និង
(៦).បញ្ហាផ្សេងៗទៀត។
ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦




















