/ / /

លោក អៀត យ៉ូម៉ូ អនុប្រធានការរិយាល័យស្ថិតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល មន្ត្រីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ចុះស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦

លោក អៀត យ៉ូម៉ូ អនុប្រធានការរិយាល័យស្ថិតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល មន្ត្រីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ចុះស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦ រយៈពេល១ខែ ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមពេលបញ្ចប់វគ្គបណ្តុះបណ្តាលនិងត្រូវបន្តបេសកម្មចុះសម្ភាសន៍ស្រង់ទិន្នន័យនៅតាមភូមិ មណ្ឌលអង្កេតគំរូដែលបានជ្រើសរើសក្នុង រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ប្រព្រឹត្តិទៅនៅទីស្តីការក្រសួងផែនការ ជាន់ទី៩ ។វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺដើម្បីបង្ហាត់បង្ហាញនូវវិធីសាស្ត្រសម្ភាសន៍ ស្រង់ទិន្នន័យគ្រប់ទម្រង់នៃតារាងសំណួរ សម្រាប់អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦។ គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាពគឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹង ប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង ការប្រើប្រាស់សេវាសុខភាព សុខភាពមាតានិងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ មរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រីនិងកុមារតូច កម្រិតលទ្ធភាពមានកូននិងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹងនិងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត។ អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នឹងផ្ដល់នូវទិន្នន័យស្ថិតិសម្រាប់សូចនាករវាស់វែងចម្បងៗមួយចំនួន អំពីសុខភាព និងប្រជាសាស្ត្រ ការប្រើប្រាស់ទឹក និងអនាម័យ ការអប់រំ សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រី ភាពក្រីក្រ វិសមភាពសង្គម និងភាពងាយរងគ្រោះ ដើម្បីធ្វើការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ (PS1) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លើសពីនេះទៀតលទ្ធផលអង្កេតនេះក៏បំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាននិងអន្តរជាតិ ពិសេសទៅទៀតលទ្ធផលអង្កេតផ្តល់ឱ្យរដ្ឋាភិបាលធ្វើរបាយការណ៍អំពីវឌ្ឍនភាពស្ត្រីប្រចាំឆ្នាំជូនអង្គការសហប្រជាជាតិ ។

ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យជំនាញចូលរួមក្នុង «កិច្ចប្រជុំកំណែទម្រង់ការបើកប្រាក់បៀវត្សរបស់មន្រ្តីរាជការនៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» រៀបចំឡើងដោយក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធអនឡាញ Zoom meeting

  • ហេង គីមឆន/
    14/05/2026

    លោកស្រី ពៅ សុផាន់នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) ខេត្តកោះកុង

  • ហេង គីមឆន/
    14/05/2026

    សូម ស្កេន QR CODE ដើម្បីទទួលបានព័ត៌មាននានា អំពីម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    14/05/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការងារការពារសន្តិសុខ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រី ០១រូប ចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរធម្មការ និងសាសនា/
    14/05/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានចាត់លោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ​ និងលោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ព្រមទាំងប្រធានការិយាល័យ៣រូប​ ចូលរួមសហការរៀបចំព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​