លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាវាយតម្លៃបេក្ខជនស្នេីសុំគ្រឿងឥស្សរិយយសជូនមន្ត្រីរាជការសម្រាប់ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិមន្ត្រីរាជការដែលត្រូវផ្តល់គ្រឿងឥស្សរិយយស នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាវេលាម៉ោង៩:០០ នាទីព្រឹក តាមប្រព័ន្ធនិម្មិតអនឡាញ Zoom ។
ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦
January 27, 2026



