កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំមន្ត្រីការិយាល័យ ដោយមានការចូលរួមពីមន្ត្រីកសិកម្មឃុំចំនួន ០៥នាក់ ចុះអនុវត្តការងារស្ទង់អង្កេតទិន្នផលស្រូវ (ប្រភេទស្រូវធ្ងន់) ដោយបានចុះយកសំណាកស្រូវរបស់កសិករ (ពូជស្រូវតឿ) ចំនួន ០៣ គ្រួសារ នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង








