/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ចុះពិនិត្យជាក់ស្ដែងស្ថានភាពកំពង់់ចម្លងឆ្លងព្រែកជីផាត ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ចុះពិនិត្យជាក់ស្ដែងស្ថានភាពកំពង់់ចម្លងឆ្លងព្រែកជីផាត ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងឱកាសនោះ គណៈប្រតិភូ បានជួបសំណេះសំណាល ជាមួយសហគមន៍អេកូទេសចរណ៍ជីផាត។ ជាកិច្ចចាប់ផ្ដើម ប្រធានសហគមន៍ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៅក្នុងសហគមន៍។ ជាមួយគ្នានោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ស្វាគមន៍ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាសហគមន៍ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាទេសចរណ៍ជូនភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យមានចំនួនកើនឡើងជាលំដាប់ ព្រមទាំងបានផ្ដាំផ្ញើឱ្យសហគមន៍ចូលរួមថែរក្សាសមិទ្ធផលនានាដែលក្រសួងផ្ដល់ជូនឱ្យប្រើប្រាស់បានយូរអង្វែង។

បន្ទាប់មក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានមតិសំណេះសំណាល ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជនបទ រួមទាំងផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្ដានុពលទេសចរណ៍ផងដែរ។ ជាក់ស្ដែងផ្លូវ១ខ្សែ ដែលបានធ្វើការបើកការដ្ឋាននាព្រឹកនេះ អាចបម្រើជូនប្រជាពលរដ្ឋទាំងការធ្វើចរាចរណ៍ ដឹកជញ្ជូន ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ មកទស្សនានៅក្នុងសហគមន៍ ឱ្យកាន់តែច្រើន។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រី គូសបញ្ជាក់ជូនថា តាមរយៈការស្នើសុំរបស់សហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង បានចុះសិក្សាលទ្ធភាព ដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ព្រែកជីផាត មានប្រវែងប្រមាណ ១៦២ម៉ែត្រ ទទឹង ១០ម៉ែត្រ តភ្ជាប់រវាងភូមិទឹកល្អក់និងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    20/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង ក្រុមការងារបច្ចេកទេសខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ចុះសិក្សាគម្រោងមូលនិធិស្រុកស្រែអំបិល ឆ្នាំ២០២៦ មានចំនួន ៤គម្រោង

  • ហេង គីមឆន/
    20/03/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ និងលោកស្រី​ វ៉ា​ រ៉ាវី​ អនុប្រធាន​មន្ទីរ​ បានអញ្ជេីញចូលរួមវគ្គបណ្តុះបណ្តាល​ «ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល»

  • ហេង គីមឆន/
    20/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៤សន្លឹក

  • ហេង គីមឆន/
    20/03/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទីនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយ ក្រុមការងារជំនាញនាយកដ្ឋានអក្សរសម្ងាត់

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/03/2026

    កិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា