លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង និងលោកស្រី វ៉ា រ៉ាវី អនុប្រធានមន្ទីរ បានអញ្ជេីញចូលរួមវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល» ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡេីងក្នុងគោលបំណងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថលព្រមទាំងផ្តល់នូវទស្សនទានមូលដ្ឋានដេីម្បីចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
March 20, 2026





