លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង ក្រុមការងារបច្ចេកទេសខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ចុះសិក្សាគម្រោងមូលនិធិស្រុកស្រែអំបិល ឆ្នាំ២០២៦ មានចំនួន ៤គម្រោងរួមមាន គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១គម្រោង ស្តាប្រឡាយ ១គម្រោង ដាក់អំពូលសូឡា ១គម្រោង និងសួនច្បារ ១គម្រោង ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦








