/ / / /

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង សូមថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះភាគីថៃ ដែលបានប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១៥:៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារងរបួសចំនួន ៣នាក់ និង ស្លាប់បាត់បង់ជីវិតចំនួន ១នាក់

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង សូមថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះភាគីថៃ ដែលបានប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១៥:៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារងរបួសចំនួន ៣នាក់ និង ស្លាប់បាត់បង់ជីវិតចំនួន ១នាក់។

យើងទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវ ឃោរឃៅខុស ច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ និងសេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀង សន្តិភាពផងដែរ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពហិង្សាខុសច្បាប់ម្តងហើយម្តងទៀត ដូច្នេះភាគីថៃត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដោយហិង្សាទាំងកំរោលនេះ។ កម្ពុជាអំពាវនាវ ឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ព្រោះជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពកម្ពុជា-ថៃ និងក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាក មកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពកូឡា ឡាំពួ និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតភាព។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ បើកការស៊ើប អង្កេតដោយឯករាជ្យលើករណីនេះ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរង គ្រោះដោយសារការបាញ់ប្រហាររបស់ទាហានថៃ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចពិភាក្សា និងរៀបចំផែនការលើវិស័យអគ្គិសនី ទឹកស្អាត និងប្រព័ន្ធសេវាទូរស័ព្ទ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកោះកុង