មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាព ដឹកនាំដោយ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំធំមន្ទីរផែនការខេត្ត។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៤រួមមាន÷ (១) របាយការណ៍សកម្មភាពលទ្ធផលការងារប្រចាំខែកញ្ញា ត្រីមាសទី៣ ៩ខែដើមឆ្នាំ ឆ្នាំ២០២៦ និងទិសដៅបន្ត (២) ផ្សព្វផ្សាយអនុក្រឹត្យលេខ: ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំ និងច្បាប់ស្ដីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (៣) ពង្រឹងតួនាទី ភារកិច្ច អង្គភាព (៤) បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ។
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦












