/ / /

រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំ សំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងប្រជាការពារឃុំ

រដ្ឋបាលឃុំភ្ញីមាស

………………………………………….
   លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំ សំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងប្រជាការពារឃុំ ក្នុងនោះក៏មានការចូលរួមដូចខាងក្រោម÷
លោកស្រីជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ កម្លាំងប្រជាការពារឃុំ និងមានការអញ្ជើញចូលរួមពី លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុក ក្នុងពិធីសំណេះសំណាងនោះ លោក ឡុញ សុផល មេឃុំភ្ញីមាស បានផ្សព្វផ្សាយផែនការមួយចំនួន ស្ដីពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ជាចុងបញ្ចប់លោកមេឃុំ បានចែកសម្ភារះជូនកម្លាំងប្រជាការពារឃុំចំនួន ៤៥ នាក់ប្រុស ក្នុង ១ នាក់ ទទួលបានអង្ករចំនួន ១០ គីឡូក្រាម ខោអាវ ១កំភ្លេរ មួក១ និងថវិកាចំនួន ២០.០០០រៀល សម្ភារៈ និងថវិការជារបស់ សប្បុរសជន។
សប្បុរសជនដែលចូលរួមឧបត្ថម្ភរួមមាន÷

  • លោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុក និងភរិយា បានឧបត្ថម្ភ ថវិកាចំនួន ៥០.០០០រៀល
  • លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុក និងភរិយា បានឧបត្ថម្ភ អង្កចំនួន ៥ បាវ
  • លោក ឡុញ សុផល មេឃុំភ្ញីមាសនិងភរិយាបានឧបត្ថម្ភថវិកាចំនួន ១៥០.០០០រៀល
  • លោក ប្រាំង វ៉ិត សមាជិកក្រុមប្រឹក្សាឃុំភ្ញីមាសនិងភរិយាបានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល
  • លោក ឌី ឆាយដែន ស្មៀនឃុំភ្ញីមាសនិងភរិយាបានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល
  • លោក គឹម ជំនិត នាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាសនិងភរិយាបានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល
  • លោក អ៉ឹង ឡុងហាប់ អាជីវករ និងភរិយា បានឧបត្ថម្ភថវិកាចំនួន១០០,០០០ រៀល
  • លោក ហ៊ន ស៊ីឡាំង អាជីវករ និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាចំនួន១០០,០០០ រៀល
  • លោក ស៊ីម ចាន់ណា អាជីវករលក់គ្រឿងសំណង់ និងភរិយា បានឧបត្ថម្ភថវិកាចំនួន១៥០,០០០ រៀល 
  • លោក ជ វ៉ាន់ អាជីវករទិញលក់អេតចាយ និងភរិយា បានឧបត្ថម្ភថវិកាចំនួន ៥០.០០០រៀល
    • លោក ផន ថៃ អាជីវករទិញលក់អេតចាយ និងភរិយា ដែលបានឧបត្ថម្ភអង្កចំនួន ៣ បាវ។
      ……………………………………
      ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆាំ្នមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆាំ្ន២០២៦
      September.25.2026

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពីការដាំស្តារព្រៃកោងកាង នៅតំបន់រ៉ាមសារកោះកាពិ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានគ្រប់គ្រងគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក សែម សុខលីណា អនុប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានចូលរួមសិក្ខាសាលារយៈពេល ១៤ថ្ងៃ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីត្រួតពិនិត្យ និងតាមដានធនធានគម្របដីព្រៃឈើ ភ្លើងឆេះព្រៃ និងព័ត៌មានក្នុងវិស័យបរិស្ថាន» ដែលប្រព្រឹត្តទៅនៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោកនាយករងដែនជម្រកសត្វព្រៃតាតៃ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦។

  • មន្ទីរបរិស្ថាន/
    26/09/2026

    មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ «សេចក្តីព្រាងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង» ដែលដឹកនាំដោយលោក ពូក ប៊ុនថេត អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។

  • មន្ទីរបរិស្ថាន/
    26/09/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង។

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ រវាងក្រសួងបរិស្ថាន