/ / /

លោក ឡេង ច័ន្ទសុភា  អនុប្រធានមន្ទីរ បានដឹកនាំលោក គង់ មិនា ប្រធានការិយាល័យកសិ.ឧស្សាហកម្ម លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះតាមដានត្រួតពិនិត្យ ក្រុមកសិករចម្លងតាមបច្ចេកទេសគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយភាពធន់បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ការីប

លោក ឡេង ច័ន្ទសុភា  អនុប្រធានមន្ទីរ បានដឹកនាំលោក គង់ មិនា ប្រធានការិយាល័យកសិ.ឧស្សាហកម្ម លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះតាមដានត្រួតពិនិត្យ ក្រុមកសិករចម្លងតាមបច្ចេកទេសគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយភាពធន់បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ការីប ដែលមានសកម្មភាពដូចខាងក្រោម៖

ពេលព្រឹក នៅក្នុងស្រុកថ្មបាំង ចុះពិនិត្យការដាំដុះដំណាំបន្លែ(ត្រសក់ ស្ពៃក្តោប ខាត់ណាផ្កា ត្រប់វែង ត្រប់ស្រួយ) ចំនួន២គ្រួសារ , ដំណាំចេកចំនួន២គ្រួសារ ដែលទទួលបានបដិភាគ(សូឡា)សម្រាប់ធ្វើការបូបទឹកស្រោចស្រព កសិករទទួលបានផ្ទះសំណាញ់ (ដាំស្ពៃចង្កិះ) និងអ្នកលក់ធាតុចូលកសិកម្ម។ ​

ពេលរសៀល នៅក្នុងស្រុកបូទុមសាគរ ចុះពិនិត្យការដាំដុះដំណាំបន្លែ (ត្រលាច ត្រសក់ ននោង សណ្តែកគួរ)ចំនួន ០៣គ្រួសារ កសិករទទួលបានផ្ទះសំណាញ់ (ដាំស្ពៃចង្កិះ) ដែលទទួលបានបដិភាគ(សូឡា)សម្រាប់ធ្វើការបូមទឹកស្រោចស្រព និងអ្នកលក់ធាតុចូលកសិកម្ម។

ថ្ងៃចន្ទ ៦កើត ខែកត្កិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

  • មន្ទីរកិច្ចការនារី/
    11/02/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួមពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យចំនួន ១ខ្នង ជាអំណោយរបស់ក្រុមហ៊ុនឆាយណាហ៊រទានឡូវើស្ទឹងឫស្សីជ្រុំ ហាយដ្រូ-អេឡិចទ្រិកប្រជេក (ខេមបូឌា) ខមភេនី លីមីធីត ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាបឋមសិក្សាទីរួមខេត្ត។

  • រដ្ឋបាលស្រុកថ្មបាំង/
    10/02/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាតបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍនជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

  • មន្ទីរផែនការ/
    11/02/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ និងទទួលកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ រវាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ