លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា មានការអញ្ជើញចូលរួមដោយ លោកជំទាវ ថាច់ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ។
និងមានរបៀបវារ:ដូចខាងក្រោម÷
១.ពិនិត្យ និងអនុម័តរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកមណ្ឌលសីមា
៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ របស់ការិយាល័យ និងអង្គភាពពាក់ព័ន្ធ
៤. បញ្ហាផ្សេងៗ
៥. បូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៥ ។
អ្នកចូលរួមសរុប ១៨នាក់ ស្រី១១នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក










