/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បន្តចុះផ្សព្វផ្សាយពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅស្រុកកោះកុង

សាខា កក្រក កោះកុង ៖ នៅវត្តជ្រោយប្រស់ព្រឹកថ្ងៃព្រហស្បត្តិ ទី ៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានចាត់ឱ្យក្រុមប្រតិបត្តិសាខាទទួលបន្ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយសាខា សហការជាមួយ ក្រុមការងារកាកបាទក្រហមឃុំជ្រោយប្រស់ អាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ មានដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រលកសមុទ្រ គ្រោះរាំងស្ងួត រន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៦២នាក់ ស្រី ៤១នាក់។

ជាមួយគ្នានោះផងដែរក្រុមការងារបានឡើងធ្វើបទបង្ហាញពីប្រវត្តចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤​ និងរបៀបភ្ជាប់ប្រព័ន្ធ១២៩៤ ក្នុងគោលបំណងផ្ដល់សារជាសំឡេង​ក្នុងករណីមានសញ្ញាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតក្នុងតំបន់ងាយរងគ្រោះនៅកម្ពជា និងត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តក្នុងការត្រៀមលក្ខណៈ បង្ការទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តរបស់ពុកម៉ែទាំងមូល ។

តមកក្រុមការងារក៏បានបទបង្ហាញអំពីសារអប់រំ អនាម័យ សុខភាព តិចខ្លាញ់ តិចអំបិល តិចស្ករ ហាត់ប្រាណ៣០នាទីរាល់ថ្ងៃ ធ្វើឱ្យសហគមន៍មានភាពធន់នឹងជំងឺ ជាពិសេសជំងឺមិនឆ្លងរួមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ចុងបញ្ចប់នៃកម្មវិធីផ្សព្សផ្សាយសាខាក៏បានផ្តល់ជូនពុកម៉ែ បងប្អូននូវ សាប៊ូកញ្ចប់ ព្រមទាំងនំកញ្ចប់មួយចំនួនផងដែរ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/03/2026

    ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានដឹកនាំឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត អញ្ជើញសួរសុខទុក្ខ ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/03/2026

    លោក ទី យោង ប្រធានក្រុមប្រឹក្សាឃុំដងពែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤៥ អាណត្តិទី៥ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាឃុំដងពែង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

  • ហេង គីមឆន/
    06/03/2026

    លោកឧត្តមសេនីយ៍ត្រី កៅ ប៊ុនគីម ស្នងការស្ដីទីខេត្តកោះកុង បានដឹកនាំជំនាញពាក់ព័ន្ធ ប្រជុំផ្សព្វផ្សាយជំរុញការអនុវត្តប្រកាសអន្តរក្រសួងលេខ១៦១ សហវ.ប្រក.អទច ស្តីពីបែបបទ និងនីតិវិធីនៃការផាកវិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសលេខ១៦២ សហវ.ប្រក.អទច ស្ដីពីការបែងចែកចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ

  • ហេង គីមឆន/
    06/03/2026

    គ្រួសាររស់នៅជាមួយមេរោគអេដស៍ ៣នាក់ ទទួលបានអំណោយមនុស្សធម៌សម្រាលការលំបាកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង