លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចុះប្រមូលចងក្រងសមាជិកភូមិមួយផលិតផលមួយ និងត្រៀមដាក់បញ្ចូលបន្ថែមចំនួន ០២ផលិតផលទៀត ក្នុងនោះមានដូចខាងក្រោម៖
ម្នាស់ទឹកឃ្មុំធម្មជាតិត្រពាំងរូង របស់កសិករក្រុមផលិតដំណាំបន្លែការីប ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
គ្រែងឈាម នៅក្នុងសហគមន៍នេសាទតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ
ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង









