លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក អុិន ណែត មន្រ្ដីខណ្ឌ បានចូលរួមកិច្ចប្រជុំពិភាក្សាថ្នាក់ឃុំកំណត់ទីតាំងទម្លាក់ប្រអប់ជម្រកត្រីសិប្បនិមិ្មតតាមតំបន់ឆ្នេរក្នុងសហគមន៍នេសាទឆ្នេរសមុទ្រកោះខ្យង ក្រោមការសម្របសម្រួលដោយលោក យូ ចន្ទប្រសិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល និងមានការចូលរួមពីលោក អាង ទី មេឃុំជីខក្រោម មន្រ្ដីនាយកដ្ឋានអភិរក្សជលផល មន្រ្ដីប៉ុស្ដិ៍រដ្ឋបាលឃុំជីខក្រោម គណៈកម្មការសហគមន៍នេសាទកោះខ្យង និងប្រជានេសាទ សរុបចំនួន ២៤នាក់ ស្រី ០៨នាក់ នៅសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





