/ / /

ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ និងមន្ត្រីកសិកម្មឃុំ ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ដោយដង្កូវបំពង់កាត់ស្លឹក របស់កសិករបន្ទាប់ពីបានផ្តល់ថ្នាំបាញ់រួច និងតាមដានដំណាំស្រូវវស្សារបស់កសិករ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំកញ្ញា ធិញ រចនា មន្ត្រីការិយាល័យ និងលោក សួន ណន មន្រ្តីជាប់កិច្ចសន្យា សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ និងមន្ត្រីកសិកម្មឃុំ ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ដោយដង្កូវបំពង់កាត់ស្លឹក របស់កសិករបន្ទាប់ពីបានផ្តល់ថ្នាំបាញ់រួច និងតាមដានដំណាំស្រូវវស្សារបស់កសិករ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង មានដូចខាងក្រោម៖

១. នៅភូមិកណ្ដោល និងភូមិធ្នង់ ក្នុងឃុំកណ្ដោល ស្រុកបូទុមសាគរ សង្កេតឃើញស្រូវលូតលាស់ល្អឡើងវិញទាំងស្រុងហើយ។

២. នៅភូមិជីមាល, ភូមិប្រៃ និងភូមិជីត្រេះ នៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ជាលទ្ធផលពិនិត្យឃើញថា នៅភូមិជីមាល ស្រូវមានវត្តមានពពួកសត្វមមាច ជញ្ជក់ស្រទាប់ស្លឹក។

     បានណែនាំ ៖

  • ឱ្យកសិករធ្វើការដាក់ជីបំប៉នបន្ថែម
  • ត្រូវចុះពិនិត្យមើលស្រែជាប្រចាំ យើងអាចដឹងពីវត្តមាននៃពួកមមាចត្នោត និងងាយស្រួលក្នុងការចាត់វិធានការកម្ចាត់
  • ត្រូវប្រើប្រាស់ជីអាសូតអោយបានសមស្របទៅតាមដំណាក់កាលលូតលាស់របស់ស្រូវ
  • ភ្ជួរដីហាលបន្ទាប់ពីប្រមូលផលរួច
  • មិនត្រូវសាប ព្រោះ ឬស្ទូងញឹកពេក
  • ត្រូវពន្លិចទឹកក្នុងស្រែ រួចប្រើស្បៃមុងអូសប្រមូលមមាចត្នោតយកទៅកម្ទេចចោល
  • ចំពោះស្រែដែលអាចបញ្ចេញបញ្ចូលទឹកបាន យើងអាចប្រើប្រេងម៉ាស៊ូតលាយជាមួយដីខ្សាច់បាចទៅក្នុងផ្ទៃស្រែរួចយកមែកឈើ ឬបន្ទះឫស្សីវាត់ដើមស្រូវដើម្បីទម្លាក់មមាចត្នោត ជាតិប្រេង និងបិទរន្ធដង្ហើមរបស់មមាចត្នោតធ្វើអោយឆាប់ងាប់
  • បានផ្តល់ថ្នាំ និងរបៀបប្រើថ្នាំកសិកម្មអោយបានត្រឹមត្រូវតាមបច្ចេកទេស
  • រាយការណ៍ ករណីបញ្ហាកើតឡើងដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីកសិកម្មឃុំ ដើម្បីដោះស្រាយទាន់ពេលវេលា។

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/08/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ

  • ហេង គីមឆន/
    24/08/2026

    ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ” ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានអនុញ្ញាតឱ្យការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ឧបករណ៍ឌីជីថល​ និងAi សម្រាប់ជាជំនួយស្មារតីដល់ការបង្រៀន​ ដល់លោកគ្រូឧទ្ទេសាចារ្យ​ លោគ្រូ​ គ្រូក្របខ័ណ្ឌ​ និងគ្រូកិច្ចសន្យា

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំ លើកិច្ចការពុទ្ធិកសិក្សា