/ / /

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមក្នុងព្រះរាជពិធី ” រុក្ខទិវា ” ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក លី សុវណ្ណារិទ្ធិ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងលោក ឡុង ណារ៉ាត់ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមក្នុងព្រះរាជពិធី ” រុក្ខទិវា ” ៩ កក្កដា  ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញដង្ហែព្រះករុណាពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងវត្តមាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា  រដ្ឋសភា  រាជរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម យ៉ាងច្រើនកុះករ។ ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំដាំកូនឈើប្រភេទ គ្រញូង ធ្នង់ នាងនួន បេង ក្ងោក និងត្របែកព្រៃ សរុបចំនួន ១៥ ០០០ ដើម  ដាំក្នុងសួនរុក្ខទិវាលើផ្ទៃដីទំហំ ១០ហិកតា នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីររ៉ែ និងថាមពល/
    25/08/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងផ្តល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

  • ហេង គីមឆន/
    25/08/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ

  • ហេង គីមឆន/
    24/08/2026

    ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ” ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានអនុញ្ញាតឱ្យការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ​ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ឧបករណ៍ឌីជីថល​ និងAi សម្រាប់ជាជំនួយស្មារតីដល់ការបង្រៀន​ ដល់លោកគ្រូឧទ្ទេសាចារ្យ​ លោគ្រូ​ គ្រូក្របខ័ណ្ឌ​ និងគ្រូកិច្ចសន្យា