លោក សុខ សំអាត អនុប្រធានមន្ទីរ បានចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្រុកថ្មបាំង នៅវត្តសិលាមុន្នីគិរីរង្សី (ហៅវត្តថ្មបាំងលើ) ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាពលោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុក និងលោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ/អង្គភាពជុំវិញខេត្ត ការិយាល័យជំនាញ/កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ រួមជាមួយប្រជាពលរដ្ឋតាមបណ្តាភូមិនានា ក្នុងស្រុកថ្មបាំង។
ថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង






