រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំណល់រឹង នៅរដ្ឋបាលស្រុកគិរីសាគរ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំណល់រឹង នៅរដ្ឋបាលស្រុកគិរីសាគរ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយដែលបានចុះមកជួបក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការយើងផ្ទាល់ នៅមូលដ្ឋាន និងសូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកជំទាវអភិបាលខេត្ត សម្តែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុកគិរីសាគរ នាពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់ លោក លោកស្រី ដែលបានមកចូលរួមកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននាថ្ងៃនេះ។
ដោយឡែកក្រោយពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះរួចមក ខ្ញុំសូមដាក់ចេញនូវវិធានការ និងផែនការបន្ទាប់ ដែលរដ្ឋបាលនីមួយៗត្រូវបន្តអនុវត្ត ដូចខាងក្រោម៖
១.ត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថានដោយឡែក និង/ឬ ផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយរួមបញ្ចូលទាំងអង្គការ សមាគម សហគមន៍ វិស័យឯកជន និងប្រជាពលរដ្ឋនៅមូលដ្ឋាន
២.រៀបចំតាក់តែង និងដាក់ចេញនូវដីកាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន តាមនីតិវិធីដែលមានជាធរមាន ដើម្បីជំរុញការផ្សព្វផ្សាយ និងអនុវត្តដល់ប្រជាពលរដ្ឋ
៣.រៀបចំគម្រោងទីលានទុកដាក់សំរាមឱ្យបានសមស្រប
៤.ជំរុញឱ្យមានសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមតាមបែបសហគមន៍ ឬសហការស្វែងរកក្រុមហ៊ុនដៃគូឯកជននានា។
៥.ត្រូវបន្តរៀបចំឱ្យមានយុទ្ធនាការរើសសំរាមទីប្រជុំជនប្រចាំខែ ឬត្រីមាស និងផ្សព្វផ្សាយបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ គ្រប់មូលដ្ឋានឃុំ ក្នុងកំឡុងពេលយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩
៦.ត្រូវរៀបចំឱ្យមានការដាក់ធុងសំរាម តាមទីប្រជុំជន ផ្ទះប្រជាពលរដ្ឋ វត្តអារាម និងតំបន់ទេសចរណ៍។ល។

រដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការដ្ឋាន គ.អ.ឆ.ក. (គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង) ដែលមានខ្ញុំជាប្រធាន នឹងជួយនូវបច្ចេកទេស សម្រាប់ការរៀបចំផែនការ ដីកា និងសកម្មភាពចាំបាច់ផ្សេងទៀត ដើម្បីឱ្យការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តយើង មានយន្តការច្បាស់លាស់ ចូលរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំរាម ក្នុងសមុទ្រ (Marine Debris Initiative) ដែលបានដាក់ចេញឱ្យអនុវត្តកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាពរបស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន៕

អត្ថបទទាក់ទង