លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ឈឺន ភស្ដារ អភិបាលស្ដីទីស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី លោកនាយកឧទ្យានុរក្ស លោកមេឃុំ ជំទប់ឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥








