គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកថ្មបាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ក្រោមអធិបតីភាព លោកស្រី ង៉ែត ចិន្តា ប្រធានគណៈកម្មាធិការ ដោយបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥២.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែរបស់ការិយាល័យ និងអង្គភាពពាក់ព័ន្ធ៣.បញ្ហាផ្សេងៗ៤.ផែនការសកម្មភាព និងទិសដៅអនុវត្តបន្តដោយមានសមាជិក សមាជិកាចូលរួមសរុប១១នាក់/ស្រី៨នាក់ នៃសមាជិកសរុប១៩ នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥





