លោក ឈឺន ភស្ដារ អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមប្រជុំជាមួយគណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ លោក ម៉ម ហ្វីណង់ អនុប្រធាននាយកដ្ឋាន និងជាប្រធានគណៈប្រតិភូ ចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូលចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំពាក់ព័ន្ធរបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥










