វេលាម៉ោង ០៨:០០ នាទីព្រឹក តំណាងអោយលោក លៀង សាម៉ាត មេឃុំត្រពាំងរូង លោក លោកស្រី សមាជិកក្រុមប្រឹក្សាត្រពាំងរូង បានចូលរួមប្រជុំធ្វើលក្ខណៈវិនិច្ឆ័យព្រមព្រៀងទទួលយកសាលារៀនគោលដៅ គ.វ.អ សម្រាប់ឆ្នាំសិក្សាថ្មី២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម គិត ច័ន្ទសីហា គ្រូបង្គោលគ.វ.អ ថ្នាក់តំបន់៣ ឯកឧត្តម មាស សារិទ្ធិ និងឯកឧត្តម ឡន រិទ្ធិ គ្រូបង្គោលគ.វ.អ ថ្នាក់ខេត្តកោះកុង ព្រះអង្គចៅអធិការវត្តរូងគិរីស្ថារាម ណាន់ ណន លោកអាចារ្យវត្ត នៅសាលាបឋមសិក្សាវត្តត្រពាំងរូង និងសាលាបឋមសិក្សារុងផ្លាមកេសន ។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
April 24, 2025







