លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី ក្រោមអធិបតីភាព លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
=====================
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦




