មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសហការជាមួយមន្ទីរមុខងារសាធារណៈ ដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញពីការចូលប្រើប្រាស់ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(HRCPD)ថ្មី ក្រោមអធិបតីភាពលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ក្នុងនោះលោក នង សំអុល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំ យុវជន និងកីឡា បង្ហាញពីខ្លឹមសារនៃព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន លោក លី បូរិន ប្រធានការិយាល័យក្របខ័ណ្ឌ នៃមន្ទីរមុខងារសាធារណៈខេត្ត បង្ហាញពីការរៀបចំអង្គវិជ្ជាជីវៈ និងលោក ឌឹម ស៊ីឌុន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល នៃមន្ទីរអប់រំ យុវជន និងកីឡា បង្ហាញពីការចូលប្រើប្រាស់ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ(HRCPD)ថ្មី។ដោយមានការចូលរួមពី លោក លោកស្រីគណៈមន្ទីរ ព្រមទាំងមន្ត្រីទាំងអស់ លោកអភិបាលរង ទទួលបន្ទុកអប់រំ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាខេត្ត នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ និងលោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ទាំងអស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សរុបប្រមាណ១២០នាក់ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦








