ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង៨:៣០នាទីព្រឹក លោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ និងអាជ្ញាធរភូមិ បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ស្ដីពីការស្រាវជ្រាវចម្ការមីននៅឃុំកោះកាពិ នៅសាលាឃុំកោះកាពិ។














