ស្រុកកោះកុង ៖ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះកុង អភិបាលរងស្រុក និងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ គ.ស ២០២៥ នៅគេហដ្ឋាន ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ


