វេលាម៉ោង ០៨:០០ នាទីព្រឹក លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង នៅសាលមហោស្រពខេត្តកោះកុង ។
ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
ប្រភពៈ ម៉ឹក ឡាំង












