ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
វេលាម៉ោង ០៨:០០ នាទីព្រឹក លោក សុខ វឿន មេឃុំជំនាប់ បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជុំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង នៅសាលមហោស្របខេត្តកោះកុង ។



