លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ លោក ឃិន វិសាល ស្មៀនឃុំ ចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច-សង្គម កិច្ចនិងណែនាំអំពីការប្រមូលតម្រូវការអាទិភាពរបស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ក្នុង ដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) នៅតាមបណ្តាក្រុង/ស្រុក ក្រោមអធិបតីភាព លោក ហួរ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង និងលោក សាង ស៊ីណេត អភិបាលរងស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
តាតៃក្រោម ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៧:៣០នាទីព្រឹក








