ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង ចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសខេត្ត និងអាជ្ញាធរឃុំជ្រោយប្រស់ ចុះសិក្សាបច្ចេកទេស និងវិភាគផលប៉ះពាល់បរិស្ថានគម្រោងសាងសង់ផ្លូវបេតុងអាមេមានជេីងចំនួន ០១ខ្សែស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ប្រើប្រាស់មូលនិធិអភិវឌ្ឍឃុំ សម្រាប់ឆ្នាំ២០២៥
ក្រោយការចុះពិនិត្យជាក់ស្តែង ជាលទ្ធផលជាបឋមមានដូចខាងក្រោម៖
១.ផ្លូវមានប្រវែង ៦៦៧ម៉ែត្រ
២.ទទឹង ១.៥ម៉ែត្រ
៣.កម្ពស់ពីផ្ទៃទឹកជាមធ្យម ៣ម៉ែត្រ
សកម្មភាពការងារបន្ត ៖
១.បន្តគាំទ្រ និងណែនាំដល់ឃុំប្រជុំផ្សព្វផ្សាយពីលទ្ធផលនៃសិក្សា
២.បន្តចូលរួមជាមួយរដ្ឋបាលឃុំ ផ្សព្វផ្សាយពីផលប៉ះពាល់នៃការសាងសង់ផ្លូវបេតុងមានជេីង
៣.គាំទ្របច្ចេកទេសដល់រដ្ឋបាលឃុំ ក្នុងការកែសម្រួលទិន្នន័យ និងចងក្រងសៀវភៅបច្ចេកទេស







