ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក សាង ស៉ីណេត អភិបាលរងស្រុកកោះកុង អញ្ជើញជាអធិបតីភាពបេីកកិច្ចប្រជុំផ្សព្វផ្សាយ ឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការប្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ នៅថ្នាក់ក្រុង ស្រុក នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំ និងស្មៀនឃុំទាំង៤ នៃស្រុកកោះកុង ។
១.គោលបំណង
-ផ្សព្វផ្សាយព័ត៌មានស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ចបច្ចុប្បន្ន ដល់ភាគីពាក់ព័ន្ធទទួលបានចំណេះដឹង និងការយល់ឃើញលើស្ថានភាពសំខាន់ៗនានា
-ជម្រុញឲ្យមានការចូលរួមក្នុងការពិភាក្សានិងបញ្ចេញមតិលើបញ្ហាស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់រ ដើម្បីរកដំណោះស្រាយ
-មន្ត្រីថ្នាក់ក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ ការិយាល័យចំណុះជុំវិញក្រុង/ស្រុក អង្គភាពពាក់ព័ន្ធ យល់ដឹងពីវិធីសាស្ត្រ រកបញ្ហាតម្រូវការ និងដំណោះស្រាយ
២.លទ្ធផលរំពឹងទុក
-ជាព័ត៌មានអាចធ្វើអោយអ្នករៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំនិងកម្មវិធីវិនិយោគបីឆ្នាំរំកិលបានមានភាពងាយស្រួល និងចំទិសដៅ
-បណ្តុះបណ្តាលដល់មន្ត្រីក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និង អ្នកពាក់ព័ន្ធនានាបានដឹងពី វិធីសាស្រ្តបញ្ហា តម្រូវការ និងដំណោះស្រាយក្នុងដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល











