លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រី នៃរដ្ឋបាលស្រុកថ្មបាំង ចូលរួមពិធីសម្ភោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដែលប្រព្រឹត្តទៅនៅផ្លូវភ្លោះសាខាកាកបាទក្រហមកម្ពុជាមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥




