លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកមន្រ្ដីពាក់ព័ន្ធចូលរួមសិក្ខាសាលា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌ នៃការផ្ទេរមុខងារនិងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធZoom ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥





