/ / /

ប្រធានពន្ធនាគារ​ ខេត្ត​កោះកុង អញ្ជើញមកអបអរសាទរចំពោះមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងឧបត្ថម្ភធ្នើរបីជ្រុងបួនថ្នាក់ ធ្វើពីឈើ ចំនួន ៥ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ🙏🙏🙏ចំពោះ លោកឧត្តម​អគ្គានុរក្សថ្នាក់លេខ២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារខេត្តកោះកុង​ និងសហការី ដែលបាននាំយក ធ្នើរបីជ្រុងបួនថ្នាក់ ធ្វើពីឈើ ចំនួន ៥ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងសម្ដែងនូវការអបអរសាទរចំពោះមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ កម្រិត២ (CPA2) ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។

សូមបួងសួង🙏🙏🙏ដល់បារមីនៃវត្ថុស័ក្តិសិទ្ធទាំងឡាយ និងទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះលោកប្រធាន និងសហការី ព្រមទាំងក្រុមគ្រួសារទទួលជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/08/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិភាក្សាអំពីគម្រោងកែលម្អប្រព័ន្ធប្រឡាយ រំដោះទឹក ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    15/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានចុះសួរសុខទុក្ខ និងបានឧបត្ថម ថវិកាចំនួន ២០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកកោះកុង/
    15/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំអាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក ចុះត្រួតពិនិត្យទីតាំង ប្រជាពលរដ្ឋ ស្នើសូមជួសជុលរោងលក់ដូរ នៅលើដីរដ្ឋបាលឃុំ

  • ហេង គីមឆន/
    15/08/2026

    លិខិតអំពាវនាវ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរៀបចំពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក ខេត្ត ក្រុមជំនាញរបស់គណៈកម្មាធិការ អ.ន.ក ខេត្ត លេខាធិការដ្ឋាន អ.ន.ក ក្រុង ស្រុក និងប្រធាន អនុប្រធាន សាខា អ.ន.ក ឃុំ សង្កាត់ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧.៣០នាទីព្រឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/08/2026

    លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោកស្រី សេន សុវណ្ណរតនា មន្ត្រីផ្នែកបែងចែកអ្កជំងឺ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី “បរិវត្តកម្មនៃការគ្រប់គ្រង និងការផ្តល់សេវានៃផ្នែកជួរមុខរបស់មន្ទីរពេទ្យបង្អែក ដើម្បីឱ្យការបម្រើសេវានៅមន្ទីរពេទ្យកាន់តែមានភាពល្អប្រសើរ “

  • ហេង គីមឆន/
    14/08/2026

    លោក​វរសេនីយ៍ឯក​ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៩ ឃុំ/សង្កាត់ អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ ក្រោមអធិបតីភាពលោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង