លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបពិភាក្សាការងារចុះកិច្ចព្រមព្រៀងការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹង ផលិតកម្មកសិកម្ម និងទីផ្សារ (STEER) សម្រាប់ឆ្នាំ២០២០ ជាមួយអង្គការសង្គ្រោះកុមារ ( Save The Children ) ដែលមានការចូលរួមពីលោក ស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក លោកស្រី អនុប្រធានការិយាល័យពាក់ព័ន្ធ និងតំណាងអង្គការ សង្គ្រោះកុមារ ( Save The Children ) មានអ្នកចូលរួមចំនួន ០៩ នាក់ ស្រី ០៣ នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។