លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ចក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា ដេីម្បីមនុស្សធម៌ )ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។











